ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគាស់ឃ្លាំងលួចសំភារៈ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុច ឃ្លាំង លេខ២២៣J ផ្លូវ៥៩៨ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ តូប ស្មាអែល អាយុ៣៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល លេខ២ខ ផ្លូវបេតុង ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ រ៉ន សុភាព អាយុ៣៩ឆ្នាំ មុខរបរអ្នកគ្រប់គ្រងនៅឃ្លាំង ស្នាក់នៅផ្ទះលេខ៣៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា នៅថ្ងៃកើតហេតុមានករណីជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពគាស់ទ្វាឃ្លាំងយកសំភារះ រួចក៏បានជនរងគ្រោះមកដាក់ពាក្យបណ្តឹង បន្ទាប់ពីទទួលបណ្តឹងកំលាំងជំនាញខណ្ឌប៉ុស្តិ៍បានចុះមកដល់កន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី០៧ខែមេសា ឆ្នាំ ២០២០ម៉ោង ១០:៣០នាទី កំលាំងយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងសំភារៈវត្ថុតាងនៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យស្នាក់នៅ។

សំភារះដកហូតរួមមាន៖ ១-ដុំស៊ុបខ្នុរ ៩កេស , ២-ច្រាស់ដុសធ្មេញ១០កេស , ៣-សាប៊ូកក់សក់១,៥កេស។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីស្រាវជ្រាវរកបក្ខពួកបន្ថែមនិងកសាងសំណុំរឿងបញ្ជូនតុលាការចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here