ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចកាច់កម៉ូតូ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ម៉ោង១រំលងអាធ្រាត្រ នៅចំណុចផ្ទះជួល ផ្លូវបេតុង ក្រុមទី៨ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ វ៉េត ណារ៉ូត ហៅបូម អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះលេខ៣៨១ ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ (ប្រេីប្រាស់សារធាតុញៀន) ។

ជនសង្ស័យទី២ ឈ្មោះ សេន ដាវី អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះជួល ផ្លូវបេតុង ក្រុុមទី ១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ (ប្រេីប្រាស់សារធាតុញៀន)។
-ជនរងគ្រោះឈ្មោះម៉ី រ៉ា ភេទស្រី អាយុ២៤ឆ្នាំមុខរបរលក់ខោអាវស្នាក់នៅកន្លែងកើតហេតុ។

សំភារៈដកហូតរួមមានម៉ូតូ មួយគ្រឿងម៉ាក HONDA ZOOMER X ពណ៍ទឹកក្រូច-ស សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HB-9449 (បានប្រគល់ជូនជនរងគ្រោះវិញ)

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថានៅថ្ងៃកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅក្នុងបន្ទប់ជួល ចាក់សោរទ្វារបន្ទប់រួចចេញទៅក្រៅជួបមិត្តភ័ក្ត ពេលត្រឡប់មកវិញឃើញទ្វារបន្ទប់របើកហើយចូលទៅមើលមិនឃើញម៉ូតូក៏បានឆោឡោមកប្ដឹងសមត្ថកិច្ច។ បន្ទាប់ពីបានទទួលពាក្យបណ្តឹងកំលាំងជំនាញខណ្ឌ និងប៉ុស្ត៍បានស្រាវជ្រាវលុះដល់ថ្ងៃទី 07 ខែ 04 ឆ្នាំ 2020 វេលាម៉ោង 04:30នាទីភ្លឺ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ខាងលើ ដែលបានធ្វើសកម្មភាពលួចម៉ូតូខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីស្រាវជ្រាវរកបក្ខពួកបន្ថែមនិងកសាងសំណុំរឿងបញ្ជូនតុលាការចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here