ភ្នំពេញ៖ មានទីតាំងហ្គេមបាញ់ត្រីនៅតាមផ្លូវ២៧១ (ផ្ទះអ៊ុតសក់)ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលស្គាល់ថាជារបស់ ឈ្មោះ ភ័ក្រ កំពុងដំណើរការយ៉ាងរលូន ដើម្បីស្វាគមន៍អតិថិជនដែលញៀនល្បែង និងញៀនថ្នាំ ដែលមកពីគ្រប់ទិសទីប្រជុំគ្នា ដោយមិនខ្លាចសមត្ថកិច្ចមូលដ្ឋាន ឬជំងឺកូវីដ-19 ឡើយ ។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅ ក្បែរនោះសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កូន ៗរបស់គាត់ មួយ ថ្ងៃៗងប់ងុល នៅ តែទីតាំង បនល្បែងមួយនេះ ហើយ សង្កេត ឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យ តែមិនឃើញ អាជ្ញាធរ មានសមត្ថកិច្ច មូលដ្ឋាន ចុះមកទប់ឬបង្ក្រាបឡើយ។

ប្រភពបានឲ្យដឹង ទៀតថា ហេតុអ្វីបានជា អាជ្ញាធរ មិនអើពើបន្ដិណាសោះអញ្ចឹង ឬក៏ម្ចាស់ទីតាំងនោះមានអ្វីជាផ្នូរ ប្ដូរហ្នឹងការបិទបាំងរឿងនេះ ពួកគាត់បានទទូចដល់អស់លោកដែលអាជ្ញាធរមានសមត្ថកិច្ចមេជួយពិនិត្យមើលផង ជាពិសេសលោក អភិបាលខណ្ឌ និងលោកអធិការខណ្ឌចំការមន គួរតែដឹកនាំកម្លាំងចុះទៅទប់ស្កាត់ ឬបង្ក្រាប ឲ្យខានតែបាន ។ តើ ឯណា ទៅ ពាក្យ ថា៖ ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ ឲ្យអាជ្ញា ធរមាន សមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើត មាននូវល្បែងស៊ីសងពេញបន្ទុកយ៉ាងនេះ ។

គួររំលឹកថា នាពេលថ្មីនេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញ នៅបទបញ្ជារយ៉ា ង ម៉ឹង ម៉ាត់ឲ្យ អាជ្ញាធរខណ្ឌទាំង ១៤ខណ្ឌ នៅក្នុងរាជធានីភ្នំ ពេញត្រូវបង្ក្រាបឲ្យអស់ នៅល្បែងស៊ីសង នៅក្នុងមូលដ្ឋានរ បស់ខ្លួន ដែលរួមមានល្បែងហ្គេមបាញ់ត្រី និងល្បែងភ្នាល់តាមអនឡាញគ្រប់ប្រភេទ។
កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ៖ មិនតែ ប៉ុណ្ណោះនៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បាន ប្ដេជ្ញានិងដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ឲ្យលោក អភិបាល និង លោក អធិការខណ្ឌ ទាំង១៤ ត្រូវតែទប់ ស្កាត់និងបង្រ្កាបល្បែងស៊ី សងគ្រប់ ប្រភេទ ដូច គ្នា ផង ដែរដើម្បីធានាឲ្យបាននូវ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជូនប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា ពាក់ពន្ធ័និងករណីខាងលើនេះ អង្គភាពសារព័ត៌មាន Mediatime យើងខ្ញុំនិងរង់ចាំធ្វើការបកស្រាយជូនគ្រប់ពេលវេលា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here