មានតែអ្នកជាសះស្បើយ ពីជំងឺកូវីដ19 ពុំមានអ្នកឆ្លងទេ អ្នកកំពុងសម្រាកព្យាបាលធ្លាក់ចុះមកត្រឹមចំនួន៦១នាក់

ភ្នំពេញ ៖ នេះដំណឹងល្អ៣ថ្ងៃជាប់គ្នាសម្រាប់កម្ពុជា ! ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែជាសះស្បើយចំនួន៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយ សរុបកើនដល់៥៣នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលធ្លាក់ចុះមកត្រឹមចំនួន៦១នាក់។

៣ថ្ងៃជាប់គ្នាហើយដែលកម្ពុជា ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែជាសះស្បើយ ដែលមានចំនួនសរុបកើនដល់៥៣នាក់។ សង្ឃឹមថា ស្ថានភាព នឹងវិលមករកធម្មតាវិញឆាប់ៗ អរគុណក្រុមគ្រូពេទ្យជួរមុខ ដែលបានខិតខំប្រឹងប្រែងដើម្បីប្រជាជន និងប្រទេសជាតិ។ រួមគ្នាទប់ស្កាត់ការរាលដាលជំងឺកូវីដ19៕

Leave a Reply

Your email address will not be published. Required fields are marked *