ពិភព​លោក៖ ជំងឺ​រាតត្បាត​ COVID-19 នៅតែ​បន្ត​បិទ​ទីក្រុង​នានា​ជុំវិញ​ពិភពលោក ​ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​សកល​មាន​កម្រិត​ល្បឿន​យឺត ​។​ រដ្ឋាភិបាល​នានា​កំពុង​ចាត់វិធានការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​នេះ​ ដោយ​ដាក់​ការ​បញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​ស្នាក់នៅ​ក្នុង​ផ្ទះ​ កាន់​តែ​ច្រើន​នៅ​លើ​ពិភព​លោក ក្នុង​ការ​ខិតខំ​ប្រឹងប្រែងដើម្បី​ទប់ស្កាត់ការ​ឆ្លង​រាលដាល។

​សហរដ្ឋអាមេរិក​មាន​ចំនួន​អ្នក​ឆ្លង​លើស​ចំនួន​ផ្លូវការ​របស់​ប្រទេស​ចិន​ ហើយ​ចំនួន​ទាំងនោះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មាន​ការ​កើន​ឡើង​ថែមទៀត​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ​។​ នៅ​ទីក្រុង​ញូវយ៉ក​ចំនួន​ករណី​ឆ្លង​ដែល​បាន​បញ្ជាក់​ បាន​កើន​ឡើង​ទ្វេដង​ក្នុង​រយៈពេល​ ៣​ថ្ងៃ​។

​ប្រទេស​ឥណ្ឌា​ទើបតែ​ចេញ​បញ្ជា​ឲ្យ​បិទ​ប្រទេស​រយៈពេល ២១​ថ្ងៃ​សម្រាប់​ប្រជាជន​របស់​ខ្លួន​ជាង ១,៣​ពាន់​លាន​នាក់​។ ចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​អ៊ីតាលី​បាន​កើន​ឡើង​ដល់​ ១១,៥៩១នាក់ ​ហើយ​ប្រទេស​នេះ​បាន​កត់ត្រា​ចំនួន​អ្នក​ស្លាប់ដ៏​ច្រើន​បំផុត​ ក្នុង​រយៈពេល​ថ្ងៃ​តែមួយដែល​មាន​ដល់​ទៅ​ជាង ៩០០​នាក់​បន្ថែម​ទៀត​។

ដោយឡែកនាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ COVID-19 ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here