ប្រទេសចិន៖​ រថភ្លើង​ដឹក​អ្នក​ដំណើរ​បាន​ក្រឡាប់​ បន្ទាប់​ពី​បាន​វាយ​ប្រហារ​ដោយ​កម្ទេចកំទី​ពី​ការ​បាក់​ដី​ នៅ​កណ្ដាល​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ច័ន្ទ ៣០ មីនា ឆ្នាំ២០២០នេះ បណ្ដាល​ឱ្យ​អ្នក​ដំណើរ​និង​បុគ្គលិក​មួយ​ចំនួន​រង​របួសធ្ងន់ស្រាល។

តាមប្រភពពីមន្រ្តីខាងប្រព័ន្ធ​ផ្លូវដែក​គ្រប់គ្រង​ដោយ​រដ្ឋ​ បាន​និយាយ​ថា ​ឧប្បត្តិហេតុ​នេះ​បាន​កើត​ឡើង​នៅ​ពាក់​កណ្ដាល​ថ្ងៃ​ត្រង់​ នៅ​តំបន់​ជនបទ​នៃ​ខេត្ត ​ហ៊ូណាន​ ហើយ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ថ្មីៗ​នេះ​ បាន​បង្ក​ឱ្យ​មាន​ការ​បាក់​ដី​នៅ​ក្នុង​តំបន់​នេះ។

សេចក្ដី​ថ្លែងការណ៍ ​បាន​និយាយទៀត​ថា ​ទូរថភ្លើង​មួយ​បាន​ឆាបឆេះ​និង ៥ គ្រឿង​ទៀត​បាន​ធ្លាក់​ពី​ផ្លូវ​ ។ បុគ្គលិក​និង​អ្នក​ដំណើរ​​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល។ មិន​មាន​របាយការណ៍​ភ្លាមៗ​នៃ​ការ​ស្លាប់​នោះ​ទេ។ វីដេអូ​​មួយ​ដែលត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ចិន​ បាន​បង្ហាញ​ថា​ យ៉ាង​ហោច​ណាស់​មាន​ទូរថភ្លើង ៣ ​ទូ​ផ្ងារជើង​ក្រឡាប់​ហើយមានផ្សែង​ហុយ​ចេញ​ពី​អណ្ដាត​ភ្លើង​ពីចម្ងាយ។

សូម​បញ្ជាក់​ថា ​រថភ្លើង​កំពុង​ធ្វើ​ដំណើរ​ពី​ភាគ​ខាងកើត​ទី​ក្រុង​ជីណាន​ ឆ្ពោះ​ទៅ​ក្វាងចូវ​ នៅ​ភាគ​ខាងត្បូង​ប្រទេស។ ទោះ​យ៉ាង​ណា​ផ្នែក​ខ្លះ​នៃ​ភាគ​ខាង​ត្បូង ភាគ​ខាងកើត​ និង​ភាគ​កណ្ដាល​នៃ​ប្រទេស​ចិន​ ត្រូវ​បាន​ជន់​លិច​ដោយ​ភ្លៀង​ធ្លាក់​ថេរ​ ចាប់​ពី​សប្ដាហ៍​មុន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here