FEATURE NEWS

LATEST NEWS

sidbar-ads

MOST POPULAR

EVENT MORE NEWS

TECHNOLOGY

World

   

អ្នកនាំពាក្យស្ថានទូតចិនប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានចំណាត់ការនិងស៊ើបអង្កេត លើករណីរោងចក្រសហគ្រាសចិន នៅទីក្រុងយ៉ាំងហ្គោន ត្រូវដុតបំផ្លាញ និងវាយកំទេច

យ៉ាំងហ្គោន,មីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី១៤ខែមីនារោងចក្រជាង២០នៅ ក្នុងសួនឧស្សាហកម្មនៃទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ា ត្រូវបានដុតបំផ្លាញនិងវាយ កំទេចហើយសហគ្រាស ដែលពាក់ព័ន្ធសុទ្ធសឹងជា សហគ្រាសចិនឬសហគ្រាសវិនិយោគ រួមគ្នារវាងចិនមីយ៉ាន់ម៉ា ភាគច្រើន ជារោងចក្រកែច្នៃសំលៀកបំពាក់រោងចក្រផ្គត់ផ្គង់សំភារៈសំលៀកបំពាក់ និងរោងចក្រផលិតគ្រឿងបរិក្ខារសំលៀកវំពាក់ ។នេះបើយោងតាមប្រភពស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា។ អ្នកដុតភ្លើងភាគច្រើនជិះម៉ូតូមានអាវុធជាដំបងដែក ពូថៅ និងធុងសាំង បានសំរុកចូលរោងចក្រវាយកំទេចសំភារៈនិងគំរាមដល់ក្រុមការងាររួចបានចាក់សាំងដុតបំផ្លាញតែម្តង។បច្ចុប្បន្នពុំទាន់អាចកំណត់បានអត្តសញ្ញាណអ្នកដុតភ្លើងនោះឡើយហើយមានក្រុម ការងារជាជនជាតិចិនមួយចំនួនក្រោយហេតុការណ៍នេះហើយបានបាត់ខ្លួន ហើយគ្រប់មជ្ឈដ្ឋានកំពុងតែធ្វើការស្វែងរក ។

Trending

ENTERTAINMENT

Sports