យុវជនកម្ពុជា ប្រមាណជា៦០នាក់ បានសិក្សា ផ្នែកHip Hop រយៈពេល២សប្តាហ៍

ថ្ងៃទី30 ខែមិនា ឆ្នាំ2018 ម៉ោង13:30:48

យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៣ទៅ ២៣ឆ្នាំ ប្រមាណជា៦០នាក់ បានសិក្សា ផ្នែក Hip Hop មានដូចជា ចង្វាក់រាំ Breakdance ចម្រៀង Hip Hop ធ្វើភ្លេង និង និងគូរគំនូរ លើជញ្ជាំង ដោយសិក្សារយៈពេល២សប្តាហ៍ បង្រៀនដោយ អ្នកសិល្បៈមួយក្រុម។

លោក វីលៀម ហៃដ៍ បានថ្លែងថា កម្មវិធីនេះ មានឈ្មោះថា "NextLevel" "កំរិតបន្ទាប់" ដែលទទួលបានការឧបត្ថម្ភ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក។ កម្មវិធីនេះប្រើតន្ត្រី និងការរាំចង្វាក់ Hip Hop ដើម្បីជម្រុញខាងផ្លូវទូត រវាងប្រជាជន និង ប្រជាជន ហើយសកម្មភាពទាំងអស់មានបំណង ជំរុញការចែករំលែកទៅវិញទៅមក នូវចំណេះដឹង គុណតំលៃ ទស្សនៈ និងការគោរពគ្នា រវាងយុវជនកម្ពុជា និងអ្នកសិល្បៈអាមេរិក។

លោកបន្តថា ក្រុមនេះនឹងធ្វើការសម្តែងចុងក្រោយ បន្ទាប់ពីពួកគេ បង្រៀនដល់ យុវជនកម្ពុជា រយៈពេល២សប្តាហ៍នោះរួច ពួកគេនឹងបង្ហាញស្នាដៃសម្តែង នៃអ្នកសិល្បៈអាមេរិក ជាមួយអ្នកចូលរួមសិក្ខាសាលា។ ការសម្តែងនេះ ប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា នា The Mansion (ផ្ទះលេខ៣៨ មហាវិថីសម្តេច សុធារស ជិតការិយាល័យនៃ អង្គការ UNESCO មុខសារៈមន្ទីជាតិ)។

​ចំណែក លោក សុខ វិសាល មកពីផលិតកម្ម Klap Yahandz និងជាគ្រូសម្របសម្រួល ក្នុងកម្មវិធី Next Level ជាមួយ ស្ថានទូតអាមេរិក ក៏បានអោយដឹងដែរថា កម្មវិធី នេះ បង្កើតឡើង គឺដើម្បីផ្តល់ឪកាស អោយយុវជនតាមប្រទេសនិមួយៗ អោយរៀនជំនាញ Hip Hop ហើយនៅក្នុង Hip Hop នេះ មានជំនាញខាង Rap ធ្វើភ្លេង Hip Hop ខាងរាំ និង ផ្នែកគូរគំនូរលើជញ្ជាំង។

លោក សុខ វិសាល បន្តថា បច្ចុប្បន្ន សិល្បៈ ក្នុងប្រទេសចាប់ផ្តើមមានតំលៃ ដោយម្នាក់ៗចូលចិត្តស្តាប់ភ្លេង ចូលចិត្តមើលគេរាំ មើលគេសម្តែង មើលភាពយន្ត ហើយកម្មវិធីនេះ នៅពេលអនាគតទៅ ក៏អាចផ្តល់ផលប្រយោជន៍ ដល់ពួកគាត់ដែរ៕

news images news images news images news images news images news images news images news images

សង្ស័យ​ស្រវឹង បុរស​ម្នាក់ បញ្ជា​រថយន្ត ទៅបុក​របាំង​ចែង​ទ្រូងផ្លូវ របួសធ្ងន់

អានបន្តរ

ឆ្លង​ចរន្ត​អគ្គីសនី​ឆេះ​ផ្ទះ​វីឡា ក្នុង​បុរី​សាន់វ៉េ ផ្អើល​សមត្ថកិច្ច ជួយ​អន្តរាគមន៍ ទាំងយប់

អានបន្តរ

ប្រទះឃើញសពជនជាតិ បរទេសម្នាក់ ហើមស្អុយ ក្នុងបន្ទប់ជួល នៅខណ្ឌដូនពេញ

អានបន្តរ

អាងខ្លួនជាថៅកែKTV វាយទាត់ធាក់ លើនារី២នាក់ បង្ខំឲ្យទៅដេកជាមួយភ្លៀវ តែនាងមិនព្រម

អានបន្តរ

បង្ហាញមុខក្រុមជនសង្ស័យ ប្រុស-ស្រី១១នាក់ ជាមុខសញ្ញាឆក់ប្លន់ សកម្មក្នុងរាជធានីភ្នំពេញនិងខេត្ត

អានបន្តរ

ហេតុការណ៍ចម្លែក! អង្គុយសុខៗ ស្រាប់តែក្អក ក្អួតឈាម ស្លាប់ភ្លាមៗ

អានបន្តរ

ចិន​​ទៀតហើយ​! ពាក់ព័ន្ធ​ករណី​ចាប់​ជម្រិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ឃាត់ខ្លួន​ជនជាតិ​ចិន​ជាង ១០០​នាក់

អានបន្តរ

ទុស្សេ ខ្សែភ្លើង រាលដាល​ទៅ​ឆេះ​រោង​បាយ នៅ​ខណ្ឌដង្កោ ផ្អើល​រត់​ជាន់ជើងគ្នា​ទាំងយប់

អានបន្តរ

ឃាត់ខ្លួន ជនសង្ស័យ ប្រុស-ស្រី ចំនួន១១ ពាក់ព័ន្ធករណីប្លន់ ផ្សេងគ្នា

អានបន្តរ

សាហាវ​ហួស​ថ្លែង​! គ្រាន់តែ​ញ៉ែ​គេ​មិនបាន ដក​កាំភ្លើងខ្លី​បាញ់​ចំ​ជើង​នារី​ម្នាក់ របួសដេកពេទ្យ

អានបន្តរ

ក្រោយបែកធ្លាយមានអ្នកប្រើប្រាស់ ឯកសារក្លែងបន្លំ យកទៅភូតកុហកសម្តេចតេជោ ដើម្បី បានស.ជ.ណ លេខ៦៩១ ស.ជ.ណ.ផ.ក មក អ្នកដែលមានការពាក់ព័ន្ធកំពុងភ័យស្លន់ស្លោ និងរៀបចំផែនការបំផ្លាញឯកសារជាភស្តុតាងចោល

អានបន្តរ

បួងចង្កូតមិនទាន់ រ៉េទៅបុករបាំងថ្មចែកផ្លូវ របួស​ ២នាក់​

អានបន្តរ

ឆេះបន្ទប់ KTV កូប្រាហ្គោល ក្រុមពន្លត់អគ្គិភ័យ​២នាក់​ ថប់ដង្ហើម ពេលចូលទៅពន្លត់

អានបន្តរ

បង្ក្រាបល្បែង នៅផ្សារសូរិយាម៉ល ឃាត់មនុស្សជាង៧០នាក់ និងដកហូតទូហ្គេមជាង៧០គ្រឿង

អានបន្តរ

នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនបុរសម្នាក់ ជាអគ្គនាយកក្រុមហ៊ុន តាមដីកាពាក់ព័ន្ធករណី កំហែងយកប្រាក់ពីប្រជាពលរដ្ឋ

អានបន្តរ

  ព័ត៌មានសំខាន់ៗ

© 2016 Media Time. All rights reserved.